តើប្រិយមិត្តធ្លាប់បានលេងហ្គេម Hay Day ដែរឬទេ? វាគឺជាហ្គេមដ៏ពេញនិយមមួយកាលពីប៉ុន្មានឆ្នាំមុន ដោយនិយាយអំពីការចិញ្ចឹមសត្វ និង...
តើប្រិយមិត្តធ្លាប់បានលេងហ្គេម Hay Day ដែរឬទេ? វាគឺជាហ្គេមដ៏ពេញនិយមមួយកាលពីប៉ុន្មានឆ្នាំមុន ដោយនិយាយអំពីការចិញ្ចឹមសត្វ និងដាំដំណាំនានា ដើម្បីទទួលបានផលចំនេញ ដែលយើងត្រូវដើរតួជាម្ចាស់កសិដ្ឋានមួយ មានភាពវ័យឆ្លាតក្នុងការគ្រប់គ្រងជំនួញរបស់យើង។ សម្រាប់ឆ្នាំ 2017 នេះហ្គេមថ្មីមួយបានប្រកាសចេញជាផ្លូវការគឺ My Hospital វាគឺជាហ្គេម មានរបៀបលេងស្រដៀងទៅនឹងហ្គេម Hay Dayដែរ ដូច្នេះសម្រាប់អ្នកចូលចិត្តលេង ឬធ្លាប់បានលេងហ្គេម Hay Day នឹងពេញចិត្តជាមួយរបៀបលេង ក៏ដូចជាក្រាហ្វិចស្រស់ស្អាតបែបតុក្កតា អាចលេងបានទាំងក្មេងចាស់ប្រុសស្រី។
My Hospital ត្រូវបានបង្កើតឡើងដោយក្រុមផលិតហ្គេមឈ្មោះ Cherrypickgames ដែលនិយាយអំពីការរៀបចំមន្ទីពេទ្យតូចមួយ ហើយអ្នកគឺជាអ្នកគ្រប់គ្រង់គ្រប់ផ្នែកទាំងមូល ទាំងការព្យាបាលអ្នកជម្ងឺ, ការផលិតថ្នាំ, វាក់សាំង, សារ៉ូម, ទិញថ្នាំតាមប៉ាម៉ាស៊ី, បើកហឹបសំណាង និងផ្សេងៗទៀតជាច្រើន ដែលយើងត្រូវមានភាពវ័យឆ្លាតក្នុងការគ្រប់គ្រងមន្ទីពេទ្យតូចរបស់យើង ដោយលេងយូរៗទៅ យើងអាចពង្រីកទីតាំងមន្ទីពេទ្យរបស់យើងឲ្យកាន់តែធំទៅតាម Level ដែលយើងទទួលបាន ពិសេសដើម្បីបំពេញទៅដល់តម្រូវការអ្នកជម្ងឺ ដែលមកមន្ទីពេទ្យរបស់យើងមិនចេះចប់មិនចេះហើយ។ ជាងនេះទៅទៀត My Hospital ក៏មានទម្លាក់នូវ items ជាច្រើនផងដែរពេលពេលអ្នកទទួលបានជោគជ័យពេលព្យាបាលអ្នកជម្ងឺ ក៏ដូចជាផ្ទុះ Level ជាដើម ដែលយើងអាចយក items ទាំងនោះទៅលេងបន្តទៀតបាន ដូចជាធ្វើការ Upgrade នូវគ្រូពេទ្យ, ការផលិតថ្នាំ, ពង្រីកទីធ្លាមន្ទីពេទ្យ និងជាច្រើនផ្សេងទៀត ទៅតាមសមត្ថភាពលេងរបស់អ្នកផ្ទាល់។
សម្រាប់អ្នកលេងហ្គេមនេះដំបូង អ្នកនឹងត្រូវបាននែនាំអំពីរបៀបលេងថាតើត្រូវលេងដោយរបៀបណាខ្លះ ដើម្បីព្យាបាលអ្នកជម្ងឺ ក៏ដូចជាការផលិតថ្នាំថ្មី ជាដើម ដែលអ្នកអាចលេងរហូតទាល់តែស្ទាត់ដៃដោយខ្លួនឯង ដែលដឹងថាត្រូវធ្វើអ្វីមុនដើម្បីបំរើសេវាកម្មសុខភាពទៅដល់អ្នកជម្ងឺទាំងនោះ។ គួរបញ្ជាក់ផងដែរថា My Hospital គឺជាហ្គេម Online ដូច្នេះវាក៏មិនខុសពីហ្គេមដ៏ទៃផ្សេងៗទៀតដែរ ដែលវាមានដាក់លក់ items នានា ដែលតម្រូវឲ្យអ្នកលេងចាយលុយខ្លះ ដើម្បីលេងហ្គេមនេះបានងាយស្រួល ព្រោះថាលេងកាន់តែយូរ វគ្គ និងរបៀបលេងគឺកាន់តែតឹង ដូច្នេះបើអ្នកមិនអាចរាប់រងទៅនឹងការលេងហ្គេមទាំងមូលបាននោះទេ អ្នកនឹងត្រូវការជំនួយបន្ថែមជាច្រើន តែបើអ្នកមិនចង់ទិញ items បន្ថែមក៏បាន បើអ្នកគិតថា ទឹកដៃ ក៏ដូចជាសមត្ថភាពលេងហ្គេមរបស់អ្នកអាចគ្រប់គ្រងហ្គេមទាំងមូលបាន។
សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ចង់លេងហ្គេមស្រដៀងទៅនឹង Hay Day នោះ អ្នកអាចទាញយកហ្គេម The Hospital យកទៅលេងបានដោយមិនគិតប្រាក់ពីទីផ្សារអេឡិចត្រូនិច Play Store និង App Store បានចាប់ពីថ្ងៃនេះតទៅ។